មន្រ្ដីគណនី និងរដ្ឋបាល for Heng Piv Plastic
For : | Cambodian Only |
Categories : | Accounting, Business Administration |
Schedule : | Full time job |
Sex : | Male, Female |
Location : | Phnom Penh |
Hiring : | Many |
Closing Date : | 17th October 2025 |
Salary : |
$220
|
Experience : | Yes |
Degree : |
សិប្បកម្ម ហេង ពីវផ្គត់ផ្គង់ និងចែកចាយគ្រឿងជ័រគ្រប់ប្រភេទ កំពុងជ្រើសរើសបេក្ខជនដែលមានសមត្ថភាព មកបំពេញការងារជាមួយគ្រួសារយើងដូចខាងក្រោម៖
- ការគ្រប់គ្រងចំណាយរបស់ក្រុមហ៊ុន និងបើកប្រាក់បៀវត្ស ប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនបុគ្គលិក
- គ្រប់គ្រងសាច់ប្រាក់បំរុងទុក (Petty Cash) សម្រាប់ការចំណាយទាំងអស់របស់ក្រុមហ៊ុនជារៀងរាល់សប្តាហ៍ឱ្យបានត្រឹមត្រូវ និងសុក្រិត
- ត្រួតពិនិត្យរាល់ឯកសារស្នើចំណាយពីគ្រប់ផ្នែក រួចបញ្ជូនទៅប្រធានការិយាល័យដើម្បីអនុម័ត មុនធ្វើការបញ្ជាទិញ
- រៀបចំ និងទូទាត់ប្រាក់បេសកកម្មសម្រាប់អ្នកបើកបរ និងជំនួយការអ្នកបើកបរឱ្យបានទាន់ ពេលវេលា និងត្រឹមត្រូវមុនពួកគាត់ធ្វើដំណើរ
- រៀបចំឯកសារ និងទូទាត់ចំណាយប្រចាំថ្ងៃ ឬខែទៅកាន់អ្នកផ្គត់ផ្គង់ឱ្យមានទៀងទាត់ និងត្រឹមត្រូវ (ក្រុមហ៊ុន តូតាល់ និងការ៉ាស់ឡានសម្រាប់ការចំណាយលើការថែទាំរថយន្ត-ល-)
- ត្រួតពិនិត្យ និងផ្ទៀងផ្ទាត់របាយការណ៍វេចខ្ចប់ប្រចាំថ្ងៃពីខាងរោងចក្រ រួចបញ្ជូនឯកសារទៅកាន់ប្រធានផ្នែក
- រៀបចំរាល់ការចំណាយលើកាតទូរស័ព្ទរបស់បុគ្គលិកគ្រប់ផ្នែកឱ្យបានទាន់ពេលវេលា
- រៀបចំឯកសារប្រាក់បៀវត្ស និងអត្ថប្រយោជន៍ផ្សេងៗទៀត (ចំនួនជើងឡានសម្រាប់អ្នកបើកបរ និងជំនួយការអ្នកបើកបរ) ស្របតាមគោលការណ៍ក្រុមហ៊ុន សម្រាប់បុគ្គលិកទាំងអស់ រួមទាំងបុគ្គលិកការិយាល័យ (បើកជារៀងរាល់ថ្ងៃទី១) បុគ្គលិកឃ្លាំង អ្នកបើកបរ និងជំនួយការអ្នកបើកបរ (ជារៀងរាល់ថ្ងៃទី៨)
- ត្រួតពិនិត្យកិច្ចសន្យាការងារ និងរៀបចំប្រាក់ខែទី១៣ តាមកិច្ចសន្យាបញ្ចប់ជាក់ស្តែង
- ការងាររដ្ឋបាល
- គ្រប់គ្រងសម្ភារការិយាល័យ និងគ្រឿងបន្លាស់សម្រាប់រោងចក្រ ដោយទុកដាក់ឱ្យបានត្រឹមត្រូវ និងធ្វើបច្ចុប្បន្នភាពស្តុកឱ្យបានទៀងទាត់ដើម្បីធានាបាននូវសម្ភារមានក្នុងស្តុកគ្រប់គ្រាន់។
- រៀបចំសម្ភារការិយាល័យ និងគ្រឿងបន្លាស់សម្រាប់ក្រុមហ៊ុនតាមការស្នើសុំរបស់បុគ្គលិកគ្រប់ការិយាល័យ
- ត្រួតពិនិត្យ GPS លើរថយន្តរបស់ក្រុមហ៊ុន ដើម្បីតាមដាននូវការបើកបរទៅដល់គោលដៅ ការចាក់សាំង និងការដឹកជញ្ជូនសម្រាប់ផ្ទៀងផ្ទាត់តុល្យភាពចំនួនសាំង និងគីឡូម៉ែត្រឡាន
- រៀបចំឯកសណ្ឋាន (ខោអាវ) របស់ក្រុមហ៊ុនទៅកាន់បុគ្គលិកថ្មី និងចាស់
- ធ្វើរបាយការណ៍អវត្តមាន (សុំច្បាប់ day off) ទៅកាន់ GM ប្រចាំថ្ងៃ
- ត្រួតពិនិត្យ និងគ្រប់គ្រងឯកសារស្នើសុំច្បាប់របស់បុគ្គលិកតាមផ្នែកនិមួយៗ
- ត្រួតពិនិត្យសណ្តាប់ធ្នាប់ អនាម័យ សន្តិសុខ និងសុវត្ថិភាពក្នុងក្រុមហ៊ុន
- ធ្វើរបាយការណ៍ និងទុកដាក់ឯកសារ
- ធ្វើរបាយការចំណាយ និងបិទបញ្ជីចំណាយប្រចាំសប្តាហ៍ឱ្យត្រឹមត្រូវ រួចដាក់ជូនប្រធានផ្នែកដើម្បីត្រួតពិនិត្យ មុនដាក់ជូនប្រធានការិយាល័យ
- បិទបញ្ជីចំណាយសរុបប្រចាំខែ រួចដាក់ជូនប្រធានផ្នែកមុនដាក់ជូនប្រធានការិយាល័យ
- ទុកដាក់ឯកសារចំណាយ និងឯកសារផ្សេងៗឱ្យមានរបៀបរៀបរយ និងសណ្តាប់ធ្នាប់ល្អ
- ការងារផ្សេងៗទៀតតាមការចាត់ចែងរបស់ប្រធាន
- តម្រូវការកម្រិតវប្បធម៌
- បរិញ្ញាបត្រគណនេយ្យ រដ្ឋបាល និងសញ្ញាបត្រពាក់ព័ន្ធផ្សេងៗ
- តម្រូវការចំបាច់ផ្សេងៗ
- បេក្ខជនទើបចប់បរិញ្ញាបត្រ ត្រូវបានផ្តល់អាទិភាព
- ចេះអាន និងសរសេរភាសាខ្មែរ
- ចេះប្រើប្រាស់កម្មវិធី word, excel, and powerpoint
- មានភាពបត់បែន អត់ធ្មត់ និងព្យាយាមក្នុងការងារ
- ត្រូវមានទំនាក់ទំនងល្អជាមួយក្រុមការងារ
- មានភាពស្មោះត្រង់ និងម៉ត់ចត់នឹងការងារ
- ដោះស្រាយ និងរកវិធីសាស្រ្តល្អៗក្នុងការបំពេញការងារប្រចាំថ្ងៃ
បេក្ខជនទាំងពីរភេទ ដែលមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូប និងលិខិតចំណាប់អារម្មណ៍មកកាន់emailដែលបានផ្ដល់ជូននៅក្នុងព័តមានទំនាក់ទំនង។
ស្ត្រីត្រូវបានលើកទឹកចិត្តដាក់ពាក្យ។
Help Khmer Online Jobs
When you apply for this job, if possible please mention that "You see this job announcement in www.khmeronlinejobs.com".Thanks, From Khmer Online Jobs Team
Company : | Heng Piv Plastic |
Email : | hpcareer89@gmail.com |
